ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង របួសធ្ងន់ស្រាល៤នាក់ស្រុកព្រៃនប់

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង របួសធ្ងន់ស្រាល៤នាក់ស្រុកព្រៃនប់- គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ
និងម៉ូតូ កាលពីម៉ោងជិត12ថ្ងៃត្រង់ ថ្ងៃទី18 ខែមេសា ឆ្នាំ2017 បណ្តាលអោយមនុស្សប្រុស
ស្រី4នាក់ភាគីទាំងសងខាងរបួស ក្នុងនោះរបួសធ្ងន់3នាក់និងស្រាលម្នាក់ នៅផ្លូវជាតិលេខ4ចន្លោះ
គីឡូលេខ208.209 ផ្លូវបំបែកចូលរាម ឃុំរាម ស្រុកព្រៃនប់។សមត្ថកិច្ចអោយដឹងថាជនរងគ្រោះ
ភាគីម្ខាងបេីកបរដោយឈ្មោះគួន សារី រងរបួសបាក់ជើង និងមិត្តភក្រ័រួមដំណេីររបួសធ្ងន់ 
ចំណែកឯភាគីម្ខាងទៀតបេីកបរដោយឈ្មោះអ៊ុំ រស្មី រងរបួស បាក់ដៃ និងអ្នករួមដំណេីរម្នាក់
ទៀតរងរបួសស្រាល៕








No comments

Powered by Blogger.