​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ម្នាក់​ចាប់​ឈើ​ធ្នង់​បាន៩រទេះ

ខេត្តកំពង់ស្ពឺ ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ដែល​ដឹក​តាម​រទេះគោ​ជាច្រើន​ត្រូវបាន​សមត្ថកិច្ច​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​គណៈ​អភិបាលខេត្ត​ធ្វើការ​បង្ក្រាប​ខណៈ​ឈ្មួញ​ជួល​ពលរដ្ឋ​អោយ​ដឹក​ដូច​ហែល​កឋិន​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​យកមក​លាក់ទុក​ដើម្បី​លក់​បន្ត​អោយ​ឈ្មួញ។
ការបង្ក្រាប​ឈើ​ប្រណីត​ទាំងនេះ​ធ្វើឡើង​នៅ​ថ្ងៃទី២១ខែមេសា​ឆ្នាំ២០១៧នៅ​ខាងក្រោយ​សាលារៀន​រលាក់​កងជើង​ស្ថិតក្នុង​ភូមិ​រលាក់​កង​ជើង​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ។ ឈើ​ទាំងនេះ​ត្រូវបាន​គេ​ដឹងថា ជា​របស់​មន្ត្រី​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​មួយរូប ដែលជា​ឈ្មួញ​ប្រចាំ​តំបន់​ខាងលើ​និង​ជា​បងប្រុស​ឈ្មោះ​ស្នា​ដែល​សមត្ថកិច្ច​ទើប​ចាប់ខ្លួន​កាលពីពេលថ្មីៗនេះ​ទៀតផង។
តាម​សម្តី​របស់លោក​វរសេនីយ៍ឯក គីម សារឿន ស្នងការរង​នគរបាល​ស្តីទី​ផែន​ប្រឆាំង​បទល្មើស បាន​ប្រាប់អោយដឹង​ក្រោម​កា​បញ្ជា​របស់លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ចាត់តាំង​រូបលោក​ដឹកនាំ​កម្លាំង​របស់​ស្នងការ​នគរបាល​ខេត្ត​សហការ​ជាមួយ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ចុះទៅ​កាន់​ទៅ​តាំង​ខាងលើ​ដើម្បី​ធ្វើការ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ​ដោយ​ប្តើ​រូបភាព​ជួល​ប្រជាពលរដ្ឋ​អោយ​ដឹក​ដើម្បី​បំភាន់​ជា​ឈើ​របស់​ពលរដ្ឋ។បើទោះជា​មានការ​ប្រើ​រូបភាព​នេះ​ក៏ដោយ​ក្រោយ​មាន​សេចក្តី​រាយ​ការ​ថា​ឈ្មួញ​ម្នាក់​ឈ្មោះ​ភាក់​ជា​មន្ត្រី​អាវុធហត្ថ​បាន​ជួល​រទេះគោ​ប្រជាណ​ល​រដ្ឋ​អោយ​ដឹកឈើ​របស់ខ្លួន​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ទៅកាន់​កន្លែង​សុវត្ថិភាព​ដើម្បី​លក់​បន្ត​ទៅអោយ​ឈ្មួញ​ទើប​លោក​សុំ​គោលការណ៍​ថ្នាក់លើ​ដើម្បី​បង្ក្រាប​តែម្តង។
ជាល​ទ្ឋ​ផល​សម​ត្ង​កិច្ច​ប​ង្ក្តា​ប​បាន​រទេះ​គោះ​ដឹកឈើ​ប្រណីត​បាន​ចំនួន៩រទេះ​ស្មើ៧៤ដំ​ុ​តែ​មិនទាន់បាន​ធ្វើការ​វាស់វែង​រក​ចំនួន​ពិតប្រាកដ​ប៉ុន្មាន​គីប​នៅ​នោះឡើយ​ទេ។ ដោយឡែក​ម្ចាស់​រទេះ​សមត្ថកិច្ច​របស់លោក​មិនបាន​ធ្វើការ​ឃាត់ខ្លួន​នោះទេ​ចំពោះ​រទេះ​ខាង​លោក​នឹង​សុំ​គោលការណ៍​ថ្នាក់លើ​ថា​តើ​គួរ​ប្រគល់អោយ​ម្ចាស់​វិញ​ឬ​យ៉ាងណា។ បើតាម​អ្ម​ក​បររទេះ​ម្នាក់​បាន​ប្រាប់ថា​ឈើ​ទាំងនេះ​ជា​របស់​ឈ្មោះ​ភាក់​ហៅ​ម៉ៅ​ជា​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​និង​ជា​ថៅកែ​ទិញ​ឈើ​មួយរូប​ប្រចាំ​តំបន់​ជាំ​នេះ​បាន​ជួល​ពួកគាត់​អោយ​ដឹក​ពី​ព្តៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ទៅកាន់​កន្លែង​សិប្បកម្ម​មួយកន្លែង​ដើម្បី​លក់​បន្ត​តែ​ពួកគាត់​មិនដឹងថា​លក់​អោយ​អ្នកណា​ឡើយ។
ឈ្មួញ​រកស៊ី​ឈើប្រណិត​និង​ជាម​ន្ត្រី​អាវុធហត្ថ​ផង​ដែល​នោះបាន​ប្រក​បរបរ​ល្មើសច្បាប់​នេះ​រាប់​ឆ្នាំ​មកហើយ​មិនដែល​ឃើញ​អស់លោក​សមត្ថកិច្ច​និង​ជំនាញ​ណា​ចាប់​បង្ក្រាបបាន​ម្តងណា​ឡើយ​ជាពិសេស​លោក​ជូ សារុន​ដែលជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បានដឹងថា​មន្ត្រី​របស់លោក​ជា​ឈ្មួញ​រកស៊ី​បទល្មើស​ដែល​ឬ​យ៉ាងណា​នោះទេ​បើ​មិនដែល​បង្ក្រាប​សោះ​នោះ។ ប្រជាពលរដ្ឋ​បានលើកឡើង​ថា​ឈើ​ដែល​បង្ក្រាបបាន​ទាំងនេះ​បើសិន​ប្រគល់អោយ​មេព្រៃ​ចាត់ការ​នោះ​ប្រហែលជា​អាច​គង់​វង់​តែបើ​ប្រគល់អោយ​ខាង​បរិស្ថាន​ចាត់ការ​មិនយូរ​ឡើយ​ឈើ​ទាំងនោះ​ច្បាស់​ជា​របូត​បាត់​ក្នុង​ថ្ងៃ​ណាមួយ​មិនខានឡើយ។
មជ្ឈដ្ឋាន​មហាជន​បាន​លើកឡើងថា ជាការ​កត់សំគាល់​គេ​មិនដែល​ឃើញ​អស់លោក​ខាង​បរិស្ថាន​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ធ្វើការ​បង្ក្រាប​ការ​ចរាចរណ៍​ឈើ​របស់​ក្រុម​ឈ្មួញ​ក្នុង​ដែន​សមត្ថ​កិ​ច​ហ​ច​របស់ខ្លួន​បាន​ម្តងណា​ឡើយ។ ជារឿយៗការបង្ក្រាប​គេ​ឃើញតែ​ខាង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​និង​សមត្ថកិច្ច ទៅ​ពី​ក្រៅ​តំបន់​ធ្វើការ​បង្ក្រាប​បានជា​បន្ត​បន្ទាប់​មិនដឹងថា តើ​បណ្តាលមកពី​មូលហេតុ​អ្វី​នោះទេ​ទើបបាន​ខាង​បរិស្ថាន​មិនដែល​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​បែបនេះ។ តាមរយៈ​ភាព​អសកម្ម​នេះ​របស់​នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​និង​មន្ត្រីក្រោមឱវាទ​នេះហើយ​ធ្វើអោយ​មជ្ឈដ្ឋាន​មហាជន​លើកឡើងថា​ទំនងជា​អស់លោក​ទាំងនេះ​បានទទួល​លាភសក្ការៈ​ពី​ក្រុម​ឈ្មួញ​ហើយ​មើលទៅ​ទើបបានជា​បណ្តែតបណ្តោយ​អោយមាន​ការកាប់បំផ្លាញ​ធនធានធម្មជាតិ(ព្រៃឈើ)ក្នុង​ដែន​សម​ត្ង​កិច្ច​របស់ខ្លួន​យ៉ាង​អនាធិបតេយ្យ​បែ​បែបនេះ។

នេះ​គ្រាន់តែ​ជាការ​លើកឡើង​របស់​ម​ជ្ឈ​ដ្ឋា​ន​មហាជន​តែប៉ុណ្ណោះ​រឿងរ៉ាវ​ពិត​យ៉ាងណា​នោះ​ទាល់តែ​អស់លោក​ចេញមុខ​មក​បំភ្លឺ​អោយ​សាធារណៈជន​បានដឹង​ទើប​អស់​មន្ទិលសង្ស័យ។ អ្នកយកព័ត៌មាន​យើង​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក​ខន​សុខុន​នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ដើម្បី​បំភ្លឺ​ដែរ​តែ​ប្រ​ព័​ន្ឋ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បានឡើយ៕ ប្រភព៖vd7






No comments

Powered by Blogger.