ក្រោយបាត់​មុខ​មួយ​រយៈ បារ៉ាក់ អូបាម៉ា ចេញមក​ប្រកាសការងារ​ថ្មី គួរឲ្យ​ភ្ញាក់ផ្អើល

នាពេលថ្មីៗនេះ អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានប្រកាសថា គម្រោងដំបូងបង្អស់របស់លោក ក្រោយពីបញ្ចប់តំណែងប្រធានាធិបតី គឺ នឹងជួយមនុស្សជំនាន់ក្រោយ ឲ្យសកម្មនៅក្នុងរឿងនយោបាយ។'


 
លោក អូបាម៉ា បានធ្វើសេចក្ដីប្រកាសនេះ នៅក្នុងកិច្ចសម្ភាសន៍មួយ ដែលរៀបចំឡើងដោយសកលវិទ្យាល័យ University of Chicago ហើយវាជាព្រឹត្តិការណ៍សាធារណៈលើកដំបូងរបស់លោក ចាប់តាំងពី លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិក។
«វាមានហេតុផល ដែលខ្ញុំតែងជាមនុស្សសុទិដ្ឋិនិយម សូម្បីតែពេលមិនចាំបាច់ ហើយក៏ដោយសារតែមនុស្សវ័យក្មេងចូលចិត្តបែបនេះផងដែរ»។ នេះបើតាមសម្ដី លោក អូបាម៉ា។
អតីតប្រធានាធិបតីអាមេរិក វ័យ៥៥ឆ្នាំរូបនេះ ឲ្យដឹងទៀតថា លោកបានពិចារណាធ្វើការលើបញ្ហាជាច្រើន បន្ទាប់ពីចាកចេញពីតំណែង ប៉ុន្តែចុងក្រោយបានសម្រេចចិត្តជ្រើសរើស ការដឹកនាំមនុស្សជំនាន់ក្រោយ ដើម្បីឲ្យសកម្មនៅក្នុងរឿងនយោបាយ៕

ប្រភព៖ Independent 

No comments

Powered by Blogger.