ពិតជាចំឡែកមែន ទល់លាមកមិនទៅរកពេទ្យ បែរជាញាត់អន្ទង់ចូលគូទ ដើម្បីឲ្យបាត់ទល់ មានអីចុងក្រោយធ្ងន់លើសដើម
ចិន៖ បុរសជាកម្មកររោងចក្រម្នាក់ភាគអាគ្នេយ៍ ប្រទេសចិន បានយកសត្វអន្ទង់ប្រវែងកន្លះម៉ែត្រដាក់ចូលក្នុងគូទរបស់ខ្លួន ដោយសង្ឃឹមថា នឹងអាចព្យាបាលអាការៈទល់លាមករបស់ខ្លួនបាន ប៉ុន្តែចុងក្រោយប្រែធ្ងន់លើសដើម។ បុរសឈ្មោះ Liu អាយុ៤៩ឆ្នាំ បានប្រញាប់ទៅមន្ទីរពេទ្យ ក្រោយពេលរូបគាត់មានអាការៈឈឺក្នុងពោះយ៉ាងខ្លាំង។
ក្រោយពិនិត្យមើលរួច គ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយប្រទះឃើញសត្វអន្ទង់នៅក្នុងពោះបុរសនោះ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Liu បានទៅជួបគ្រូពេទ្យ ហើយបានប្រាប់គ្រូពេទ្យថា គាត់មានអាការៈទល់លាមក បន្ទាប់មកគ្រូពេទ្យឲ្យគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យ តែលោក Liu មិនព្រម រួចក៏ត្រលប់ទៅផ្ទះវិញ ហើយជ្រើសយកការព្យាបាលបែបបុរាណ ដោយដាក់សត្វអន្ទង់ចូលតាមគូទ ដើម្បីឲ្យវាជួយសម្រួលការបន្ទោសបង់។
តែក្រោយមកសត្វអន្ទង់នោះបានបង្កឲ្យគាត់ឈឺចាប់ក្នុងពោះយ៉ាងខ្លាំង ហើយទ្រាំមិនបានទើបគាត់ប្រញាប់ទៅមន្ទីរពេទ្យតែម្តង។ ក្រោយពិនិត្យរួច គ្រូពេទ្យបានវះកាត់យកសត្វអន្ទង់នោះចេញ ដែលមានប្រវែងកន្លះម៉ែត្រ មានទំងន់២៥០ក្រាម៕


Post a Comment