ប្រធានាធិបតីហ្វីលីពីនគ្មានសង្ឃឹមនឹងអាចប្រឆាំងតទល់នឹងចិន
គ្មានប្រយោជន៍អ្វីនឹងទៅប្រឆាំងចិន ដែលកំពុងសាងសង់ឯកតោភាគី កោះសិប្បនិម្មិត នៅក្នុងសមុទ្រចិនខាងត្បូង ព្រោះថា គ្មានអ្វីដែលអាចទប់ចិនបាននោះទេ។ នេះជាការអះអាងរបស់លោកឌុយទែរតេ ប្រធានាធិបតីហ្វីលីពីន។ នៅមួយថ្ងៃមុនបើកកិច្ចប្រជុំកំពូលអាស៊ាន ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ប្រមុខដឹកនាំហ្វីលីពីនបានបញ្ជាក់រួចហើយថា លោកនឹងមិនប្រើកិច្ចប្រជុំអាស៊ានជាវេទិកាដាក់សម្ពាធលើចិន ដែលកំពុងឈ្លោះជាមួយប្រទេស សមាជិកអាស៊ានមួយចំនួន ក្នុងជម្លោះដែនទឹក នៅសមុទ្រចិនខាងត្បូងទេ។
ប្រធានាធិបតីហ្វីលីពីន លោកឌុយទែរតេ បានបង្ហាញថា លោកជាប្រធានាធិបតីដែលចេះយល់ស្ថានការណ៍។ តទល់ប្រឆាំងនឹងចិននៅពេលនេះ គឺគ្មានបានប្រយោជន៍នោះទេ។ ប្រធានាធិបតីហ្វីលីពីនបាននិយាយជាថ្មីម្តងទៀតថា គេមិនអាចទប់ជាប់ ចិន ដែលកំពុងសាងសង់កោះសិប្បនិម្មិត នៅសមុទ្រចិនខាងត្បូង។ អាមេរិកបានចោទទីក្រុងប៉េកាំងថា កំពុងរំលោភបំពានសាងសង់មូលដ្ឋានទ័ព នៅលើប្រជុំកោះ នៅក្នុងសមុទ្រចិនខាងត្បូង ដែលវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងតៃវ៉ាន់ កំពុងទាមទារជាទឹកដីរបស់ខ្លួន។
ហ្វីលីពីននៅក្នុងអាណត្តិរដ្ឋាភិបាលមុន របស់លោកប្រធានាធិបតីអាគីណូ ធ្លាប់បានប្តឹងចិន ទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេ។ ប៉ុន្តែ ផ្ទុយស្រឡះពីប្រធានាធិបតីមុន លោកឌុយទែរតេ ដែលបែរខ្នងដាក់សម្ព័ន្ធអាមេរិក បានងាកមកចុះសម្រុង ចាប់ដៃជាមួយ ចិន ជាថ្នូរនឹងជំនួយ និងកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មរាប់លានដុល្លារ។
សម្រាប់ប្រមុខដឹកនាំហ្វីលីពីន កំហុសធ្លាក់ទៅលើប្រទេសមហាអំណាច ដូចជាអាមេរិក ដែលមិនបានទប់ស្កាត់ចិន មិនឲ្យពង្រីកដែនវាតទី នៅសមុទ្រចិនខាងត្បូង។ “តើអ្នកណាដែលអាចទប់ឈ្នះចិន? ពួកយើងឬ? គឺមានតែអាមេរិកទេដែលអាចធ្វើបាន។ ប៉ុន្តែ ហេតុអ្វីបានជាអាមេរិកបណ្តោយទុកឲ្យចិនធ្វើបានរហូតមកដល់សព្វថ្ងៃ?”។ តាមសំដីរបស់ប្រធានាធិបតីហ្វីលីពីន អាមេរិកគួរតែប្រើនាវាចម្បាំងដើម្បីទប់ស្កាត់សកម្មភាពពង្រីកទឹកដីរបស់ចិន តាំងពីប៉ុន្មានឆ្នាំមុនម្ល៉េះ។
មួយវិញទៀត ក្នុងនាមជាម្ចាស់ផ្ទះទទួលកិច្ចប្រជុំកំពូលអាស៊ាន នៅចុងសប្តាហ៍នេះ នៅទីក្រុងម៉ានីល ប្រមុខដឹកនាំហ្វីលីពីនបានបញ្ជាក់ថា សំណុំរឿង ជម្លោះនៅសមុទ្រចិនខាងត្បូងនឹងមិនមែនជារបៀបវារៈក្នុងកិច្ចប្រជុំកំពូលអាស៊ាន នោះទេ។ តាមប្រមុខដឹកនាំហ្វីលីពីន នៅក្នុងកិច្ចប្រជុំកំពូល គេគ្រាន់តែអាចលើកនិយាយពីក្រមប្រតិបត្តិដែលនឹងធានាសេរីភាពនៃចរារចរណ៍ និងការហោះហើរនៅលើដែនទឹកសមុទ្រចិនខាងត្បូង។ សម្រាប់អ្នកជំនាញ ប្រទេសចិនដែលបានផ្តួចផ្តើមគំនិតឲ្យចងក្រងក្រមប្រតិបត្តិតាំងពី១៥ឆ្នាំមកហើយ បានយកលេសពន្យារពេល ដើម្បី គ្រប់គ្រងសាងសង់កោះសិប្បនិម្មិត នៅសមុទ្រចិនខាងត្បូង ដោយមិនខ្វល់នឹងការទាមទាររបស់ប្រទេសអាស៊ីដទៃទៀត៕

ប្រភព៖ rfi

Post a Comment