មួយមាត់យ៉ាងខ្លីបានធ្វើឲ្យ ឈិន​ សុធារី ស្រក់ទឹកភ្នែក

(តារា)៖ រឿងរ៉ាវស្នេហារបស់តារាសម្ដែងមួយគូដែលកំពុងតែល្បីយ៉ាងខ្លាំងនាពេលថ្មីៗនេះនៅក្នុងសង្គមហ្វេសប៊ុក គឺរឿងរបស់លោក សុវណ្ណ មករា និង ឈិន សុធារី ដែលដើរដល់ផ្លូវបែកបាក់។ បន្ទាប់ពីលោក សុវណ្ណ មករា បានបង្ហោះសារជូនទៅដល់ភរិយាថា លោកសុខចិត្តបញ្ចប់ចំនងស្នេហាដែលបានសាងមកជាយូរដោយសារតែចង់ឲ្យភរិយាមានអនាគតល្អ ហើយសុខចិត្តបំពេញនូវអាហារកិច្ចដល់កូនប្រុសស្រីទាំង ២នាក់ ។ ស្របនឹងពាក្យសារភាពកំហុសរបស់លោក អ្នកនាង ឈិន សុធារី បានបង្ហោះរូបសម្រក់ទឹកភ្នែកដ៏ក្រៀមក្រំភ្លាមៗ ជាមួយនឹងសារឆ្លើយឆ្លងនឹងស្វាមីថា៖ ហេតុអ្វីប្រើពាក្យអតីត …? ខ្ញុំខុសអ្វី? ជាមួយនឹងសារគួរឲ្យយកចិត្តមួយនេះ ក៏មានតារាសម្ដែង និងអ្នកគាំទ្រក្នុងបណ្ដាញ Facebook ជាច្រើនបានជួយផ្ដល់កំលាំងចិត្ត និងលើកទឹកចិត្តដល់អ្នកនាងផងដែរ៕
សូមទស្សនាសារខាងក្រោម៖






ដោយ៖ CC

No comments

Powered by Blogger.