ឈឺពោះសម្រាលកូនចំកណ្តាល់ផ្លូវចែដន្យត្រូវ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំក្រវាញបានជួយសង្គ្រោះ



ពោធិ៍សាត់ៈ នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ មានស្ត្រីម្នាក់បានសម្រាលកូនតាមដងផ្លូវ ខណៈពេលត្រឡប់មកពីចំការជាមួយប្ដី និងប្អូន នៅលើផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ជួយសង្គ្រោះ។

លោកវរសេនីយ៍ទោ ចាន់ សុខា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ បានឲ្យដឹងថា នៅយប់នោះ រូបលោកបានដឹកនាំកម្លាំងដើរល្បាតតាមផ្លូវ ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។

លុះពេលទៅដល់ភូមិព្រែក១ ឃុំសំរោង ស្រាប់តែឃើញមនុស្ស០៣នាក់កំពុងនៅជុំគ្នាទាំងកណ្ដាលយប់ ក៏នាំគ្នាទៅព័ទ្ធដោយស្មានថា ជាករណីណាមួយកើតឡើង ប៉ុន្តែពេលទៅដល់បែរជាស្ត្រីម្នាក់កំពុងឈឺពោះកើតកូនទៅវិញ។



ប្រភព៖ GRKNews

No comments

Powered by Blogger.