កូរ៉េខាងជើង បានផ្ញើសារជូនមេដឹកនាំកម្ពុជា និងមេដឹកនាំអាស៊ានដទៃក្នុងការគាំទ្រ
យោងតាមប្រភពពី Dailymail ថាប្រទេសកូរ៉េខាងជើងកំពុងស្នើសុំអោយប្រទេសនៅក្នុងអាស៊ានទាំងអស់ជួយគាំទ្រខ្លួនក្នុងការប្រយុទ្ធប្រឆាំងពីការឈ្លានពានរបស់សហរដ្ឋអាមេរិក ពិសេសគឺប្រទេសកម្ពុជា និង ប្រទេសឡាវ ដោយសារតែគេគ្រប់គ្នាដឹងថាប្រទេសពីរនេះស្និទ្ធជាងគេបង្អស់នឹងកូរ៉េខាងជើង។ យ៉ាងណាមិញប្រទេសម៉ាឡេស៊ីនិងមិនចូលរូនគាំទ្រនោះទេ ព្រោះមិនត្រូវជាមួយ Kim Jong-Un ដោយសារតែរឿងសម្លាប់ Kim Jong Nam កន្លងមក ។
គាត់បានបញ្ចុះបញ្ចូលអោយប្រទេសទាំង 10 អោយផ្តោតអារម្មណ៍ទៅស្ថានភាពនៃការស្លាប់ពីសង្គ្រាមនេះ និង សំណើរពីផលលំបាករបស់កូរ៉េខាងជើង ពិសេសគឺការរិះគន់ទៅលើការសមយុទ្ធរបស់សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ។ ភាពតានតឹងនេះបានធ្វើទុក្ខបុកម្នេញអស់ជាច្រើនសប្តាហ៍ដោយសារតែការសាកល្បង Missle របស់កូរ៉េខាងជើង ហើយទីក្រុង Washington កំពុងអោយកូរ៉េខាងជើងព្យាយាមទម្លាក់កម្មវិធីនេះចោលអោយខានតែបាន ។
សូមបញ្ជាក់ថាសារលិខិតនេះបានធ្វើតាំងពីថ្ងៃទី 23 ខែ មិនា មកម្ល៉េះ ហើយទើបតែផ្ញើទៅដល់ទីស្នាក់អគ្គលេខាអាស៊ានតាំងពីម្សិលមិញទេនៅទីក្រុងម៉ានីលហើយសង្ឃឹមប្រទេសទាំង 10 អាចសហការជាមួយប្រទេសកូរ៉េខាងជើងបាន ៕ លិខិតមួយច្បាប់ដូចៗគ្នាបានផ្ញើទៅអគ្គលេខាអាស៊ានពីលោករដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង Ri Yong-Ho ហើយសរសេរប្រាប់ពីស្ថានភាពនៃឧបទ្វីបកូរ៉េនៃការកើនឡើងកំដៅដោយសារសកម្មភាពរបស់សហរដ្ឋអាមេរិក ។




Post a Comment