ក្រុម IS IS ការស្លាប់កើនឡើងដល់៩០នាក់ ដោយសារកំពូលគ្រាប់បែកដ៏មានឥទ្ធិពលបំផុតរបស់អាមេរិក ទម្លាក់នៅអាហ្វហ្គានីស្ថាន

កំពូលគ្រាប់បែកដ៏មានឥទ្ធិពលបំផុត «Mother of all Bombs» របស់យោធាអាមេរិក ដែលបានទម្លាក់នៅអាហ្វហ្គានីស្ថាន នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានធ្វើឲ្យក្រុមឧទ្ទាម ISIS ស្លាប់កើនឡើងដល់៩០នាក់ហើយ នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយនៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧នេះ។
ISIS


សូមជំរាបថា កងកម្លាំងសហរដ្ឋអាមេរិក ប្រចាំប្រទេស អាហ្វហ្គានីស្ថាន បានវាយប្រហារផ្លូវរូងក្រោមដីរបស់ពួក ឧទ្ទាមរដ្ឋឥស្លាម (ISIS) នៅភាគខាងកើតប្រទេស អាហ្វហ្គានីស្ថាន ដោយប្រើប្រាស់គ្រាប់បែកដ៏មានឥទ្ធិពលបំផុតខ្លាំងជាងគ្រាប់បែកផ្សេងៗ និងជាអាវុធដែលគ្មានសារធាតុ នុយក្លេអ៊ែរធំជាងគេ មិនធ្លាប់មានពីមុនមក ក្នុងប្រតិបត្តិការបោសសម្អាតរបស់ខ្លួន បានបណ្តាលឲ្យក្រុមឧទ្ទាម ISIS ស្លាប់កើនឡើងពី៣៦នាក់ រហូតដល់៩០នាក់។
សូមជំរាប គ្រាប់បែកដែលទម្លាក់នៅអាហ្វហ្គានីស្ថាននេះ អាចបញ្ចេញកម្លាំងបំផ្ទុះរហូតដល់១១តោន។ វាត្រូវបានអភិវឌ្ឍន៍ឡើងនៅដើមទសវត្សរ៍ឆ្នាំ២០០០ ដែលក្នុងពេលនោះមន្ទីរបញ្ចកោណ បានធ្វើការត្រួតពិនិត្យជាថ្មីអំពីភាពស្របច្បាប់ ក្នុងការប្រើប្រាស់គ្រាប់បែកដ៏សម្បើមមួយនេះ៕

No comments

Powered by Blogger.