កូរ៉េខាងជើង មិនញញើត អះអាងថា បង្ករឿងជាមួយខ្លួន ជាសេចក្តីវិនាសរបស់អាមេរិក
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចោទប្រកាន់សហរដ្ឋអាមេរិក
ថាជាអ្នកបង្កាត់ភ្លើងសង្គ្រាមនៅឧបទ្វីបកូរ៉េ បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកអាមេរិក ២គ្រឿង បានធ្វើសមយុទ្ធយោធា នៅលើទឹកដីរបស់ខ្លួន។
គួររំលឹកថា យន្តហោះទម្លាក់គ្រាប់បែក B-1B Lancer ចំនួន២គ្រឿង ត្រូវបានដាក់ពង្រាយ នៅក្នុងការហ្វឹកហាត់ ជាមួយកងទ័ពអាកាសជប៉ុន ស្របពេលដែលភាពតានតឹង រវាងទីក្រុងព្យុងយ៉ាង និង វ៉ាស៊ីនតោន កំពុងឡើងកម្ដៅខ្លាំង។
កូរ៉េខាងជើង បានឲ្យដឹងថា យន្តហោះនោះបានធ្វើសមយុទ្ធទម្លាក់គ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់ ទៅលើគោលដៅ នៅក្នុងដែនដីកូរ៉េខាងជើង។
បើយោងតាមទីភ្នាក់ងារ KCNA របស់កូរ៉េខាងជើង បានឲ្យដឹងថា «ការបង្កហេតុយោធានេះ កំពុងតែជំរុញឲ្យស្ថានភាពនៅលើឧបទ្វីបកូរ៉េ ខិតទៅរកសង្គ្រាមនុយក្លេអ៊ែរ»។ ជាមួយគ្នានេះដែរ ទីភ្នាក់ងារដដែលក៏បានរាយការណ៍ពីការព្រមានថា «ការបង្កហេតុយោធាប្រឆាំងនឹងកូរ៉េខាងជើង គឺមានន័យយ៉ាងច្បាស់ថាជា សង្គ្រាម ដែលនឹងនាំឲ្យសហរដ្ឋអាមេរិក ឆ្ពោះទៅរកសេចក្ដីវិនាសចុងក្រោយបង្អស់»៕ប្រភព៖news.sabay

Post a Comment