ជប៉ុនអនុញ្ញាតឲ្យនារីៗចូលរួមទ័ពប្រយុទ្ធផ្ទាល់ជាមួយសត្រូវ
តាម Kypdo កងកម្លាំងការពារជាតិជប៉ុន (SDF) នឹងអនុញ្ញាតឲ្យនារីៗ ចូលបំរើការនៅបណ្តាអង្គភាពទ័ពថ្មើរជើង រថក្រោះ និងផ្នែកដទៃទៀត ចំណុះកងកម្លាំងការពារលើផ្ទៃប្រទេស (GSDF) ពោលគឺពួកគេមានលទ្ធភាពចូលរួមប្រយុទ្ធផ្ទាល់ប្រឆាំងខ្មាំងសត្រូវ ។
ប្រភពដដែលរាយការណ៍លំអិតថា នៅថ្ងៃទី១៨ មេសា ក្រសួងការពារជាតិជប៉ុន ដោយយោងតាមគំនិតច្នៃប្រឌិតលើកទឹកចិត្តដល់នារីៗ ឲ្យដើរតួនាទីសកម្មជាងមុន ក្នុងកិច្ចការពារជាតិ ។ SDF នៅបានបង្កើនគ្របខណ្ឌពលទាហានស្រីបន្ថែមទៀតផងដែរ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីការពារជាំតិ Tomomi សង្កត់ធ្ងន់ថាៈ «យើងចង់ប្រែក្លាយ SDF ទៅជាអង្គការទាក់ទាញសម្របខ្លួននឹងយុគ្គសម័យ និងបរិស្ថានផងដែរ» ។
គំនិតច្នៃប្រឌិតខាងលើជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋការលោកនាយករដ្ឋមន្ត្រី Shinzo Abe បំណងជំរុញឲ្យនារីៗចូលរួមក្នុងសកម្មផាពសង្គម ខណៈពេលដែលសមមាត្រកំណើនពលរដ្ឋធ្លាក់ចុះខ្លាំង ហើយពលរដ្ឋមាននវ័យចំណាស់កាន់តែកើនឡើង ។
គួររលឹកផងដែរថា មុននេះ ក្រសួងការពារជាតិជប៉ុន ពុំឲ្យទ័ពនារីៗបំពេញតួនាទីប្រយុទ្ធ ឬ ជំនួយដល់ទាហានប្រយុទ្ធផ្ទាល់ ក៏ដូចជាការងារទាមទារកម្លាំងកាយខ្លាំងក្លាឡើយ ៕

Post a Comment