ចិនយកគ្រាប់ភ្នែកជ្រូក ជំនួសគ្រាប់ភ្នែកមនុស្ស ជោគជ័យ៩៥% ធ្វើឲ្យមនុស្សខ្វាក់ អាចមើលឃើញឡើងវិញ

ប្រទេសចិន ៖យោងតាមព័ត៌មាន cbsnews ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ដោយសារ នៅក្នុងប្រទេសចិន មានតម្រូវការ សិរីរាង្គច្រើន តែការផ្គត់ផ្គង់តិច ទើបថ្មីៗនេះ CEO នៃក្រុមវេជ្ជសាស្រ្ត China Regenerative Medicine International បានជ្រើសរើសវិធី ប្រើគ្រាប់ភ្នែកជ្រូក ដើម្បីផ្លាស់ប្តូរ គ្រាប់ភ្នែកមនុស្ស ដែលប្រជាជន មួយចំនួនធំ កំពុងមានបញ្ហា និងស្វែងរកការបរិច្ចាគ ពុំបាន។





ក្នុងចំណោមមនុស្ស ប្រហែល៤០០នាក់ ដែលទទួលការវះកាត់កញ្ចក់ភ្នែក ដោយដាក់គ្រាប់ភ្នែកជ្រូក ជំនួសនោះ ជាលទ្ធផល ក្រុមគ្រូពេទ្យវេជ្ជសាស្រ្ត ទទួលបានអត្រាជោគជ័យ ៩៥%  ប្រកបដោយសុវត្ថិភាពខ្ពស់ ធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើលនិងមិនគួរឲ្យជឿ ទាល់តែសោះ នៅក្រោយពេលវះកាត់ គ្រាប់ភ្នែកជ្រូក គឺដូចគ្រាប់ភ្នែកមនុស្ស អញ្ចឹង។

គួរបញ្ជាក់ថា របកគំហើញនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណះប្រជាជននៃប្រទេសផ្សេងៗ នៅលើពិភពលោក ដែលកំពុងជួបនូវកង្វះខាតដ៏ធ្ងន់ធ្ងរ នៃម្ចាស់ជំនួយសរីរាង្គ (គ្រាប់ភ្នែក) ទើបធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ដ្រ ព្យាយាមបំបែក ភាពទាល់ច្រកមួយនេះ ដោយជ្រើសយកវិធីដ៏សមរម្យ និងមានប្រសិទ្ធភាព ដែលធ្វើឱ្យភ្នែកមនុស្សខ្វាក់ អាចមើលឃើញឡើងវិញ ដោយសារកញ្ចក់ភ្នែកជ្រូក៕

No comments

Powered by Blogger.