ស្តាប់ មុនីនាថ និយាយពីមូលហេតុ​ នៃការ​ស្លាប់​របស់ប្អួន​ស្រី​នៅ Pub Street

តារា​សម្ដែង​ និង ម៉ូដែល​វ័យ​ក្មេង លី មុន្នីនាថ បាន​ចេញ​សារ​បញ្ជាក់​ពី​មូល​ហេតុ​ដែល​ប្អូន​ស្រី​ខ្លួន​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ឆក់​ខ្សែ​ភ្លើង​នៅ Pub Street កាល​ពី​យប់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នេះ ដោយ​សារ​ការ​ប្រតាយ​ប្រតប់​លេង​បាត​ម្សៅ តែ​ជាក់​ស្ដែង​មិន​ពិត​នោះ​ទេ។


មុន្នីនាថ បក​ស្រាយ​នៅ​ថ្ងៃ​នោះ​នាង​និង​ប្អូន​ស្រី​ព្រម​ទាំង​មិត្ត​ភក្តិ​មាន​គ្នាប្រមាណ ៧នាក់​បាន​នាំ​គ្នា​ទៅ​លេង​ម្តុំ​ Pub Street ។ បន្ទាប់​មក​ពួក​គេ​ឈរ​លេង​បាញ់​ទឹក​ជា​មួយ​គ្នា​នៅ​មុខ​ហាង​មួយ​កន្លែង​មាន​ឈ្មោះ​ថា អង្គរហ៊ើប & ផ្ទះម៉ាស្សា Baray Spa ហើយ​រហូត​ដល់​ម៉ោង 11:40 នាទី​យប់​។

ដោយ​សារ​តែ​លេង​ហត់​ហើយ​ឃ្លាន​ផង​ក៏បាន​ហៅដំឡូង​បំពងមួយ​ចានមក​ញ៉ាំជាមួយគ្នា​នឹង​ត្រៀម​រៀប​ចំទៅ​ផ្ទះ​ទៅ​ហើយ​ប៉ុន្តែ​ដោយ​ចៃដន្យ​ប្អូន​នាង​បាន​​ច្រត់​ដៃ​ទៅ​លើ​បង្គោល​ដែក​តូច​មួយ​ដែល​នៅ​ចន្លោះ​កណ្ដាល​នៃ​ហាង​ទាំង​ពីរ​នោះ​ទើប​បណ្ដាល​ឲ្យ​ឆក់​។ ភ្លាមៗ​នោះ​នាង និង​មិត្តភ័ក្ដិ​បាន​ព្យាយាម​ជួយ​ ធ្វើ​ការ​សង្គ្រោះ​បឋម​ និង​នាំ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដែរ​តែ​មិន​ទាន់​ពេល​ព្រោះ​នៅ​តំបន់​នោះ​មាន​ភាព​ចង្អៀត​ពេក។
សូម​អាន​សារ​ដែល​នាង​ទើប​តែ​បង្ហោះ៖

No comments

Powered by Blogger.